ព័ត៌មាន ទទក ប៉ៃលិន​ (វីដេអូ) : លោកជំទាវបណ្ឌីត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងឃុំពីរនៃ នៅស្រុកសាលាក្រៅ

ព័ត៌មាន ទទក ប៉ៃលិន​ (វីដេអូ) : លោកជំទាវបណ្ឌីត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងឃុំពីរនៃ នៅស្រុកសាលាក្រៅ

ព័ត៌មាន ទទក ប៉ៃលិន៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន១០ នៃឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពិធីនេះធ្វើឡើងនៅសាលាស្រុកសាលាក្រៅ ក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងប្រជាពលរដ្ឋដែលជាម្ចាស់អចលនវត្ថុ និងទទួលវិញ្ញាបនបត្រនៅក្នុងពិធីនេះ។

ស្រាកំរើករាត្រីស្នងការដ្ឋាននគរបាលសមាគមន៍អតីតយុទ្ធជន

ព័ត៌មានពាក់ព័ន្ធ

ព័ត៌មាន ទទក​ ប៉ៃលិន (វីដេអូ) : រដ្ឋបាលខេត្តប៉ៃលិន សំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធាចំនួន ៨០នាក់ ទៅកាន់សាលាហ្វឹកហ្វឺន
សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក​ ប៉ៃលិន (វីដេអូ) : រដ្ឋបាលខេត្តប៉ៃលិន សំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធាចំនួន ៨០នាក់ ទៅកាន់សាលាហ្វឹកហ្វឺន
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាចំនួន ៨០នាក់ ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈយោធា ត្រៀមខ្លួនការពារបូរណភាពទឹកដី និងសន្តិសុខជាតិ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី៣០ អណត្តិទី៤
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី៣០ អណត្តិទី៤
ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧
សកម្មភាពថ្នាក់ដឹកនាំ
ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧
ប៉ៃលិន៖ ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ព្រះរាជពិធីចម្រើនព្រះបរិត្ត ថ្វាយព្រះពុទ្ធជ័យមង្គល ក្នុងព្រះរាជពិធីបុណ្យខួបទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
សកម្មភាពថ្នាក់ដឹកនាំ
ព្រះរាជពិធីចម្រើនព្រះបរិត្ត ថ្វាយព្រះពុទ្ធជ័យមង្គល ក្នុងព្រះរាជពិធីបុណ្យខួបទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីចម្រើនព្រះបរិត្ត ថ្វាយព្រះពុទ្ធជ័យមង្គល ក្នុងព្រះរាជពិធីបុណ្យខួបទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត នៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង នៅព្រឹកទី២៩ ខែតុលា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ពិធី សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ពិធី សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន ផ្សព្វផ្សាយសារាចរណែនាំស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកាឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន ផ្សព្វផ្សាយសារាចរណែនាំស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកាឆ្នាំ២០២៦
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកាឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានរតនាគារខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកបន្ទាយស្រី ថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ ចំពោះការបន្តបំពាក់អំពូលសូឡាតាមដងផ្លូវបេតុងថ្មី
ព័ត៌មានជាតិ

ប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកបន្ទាយស្រី ថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ ចំពោះការបន្តបំពាក់អំពូលសូឡាតាមដងផ្លូវបេតុងថ្មី

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ និងរដ្ឋបាលស្រុកបន្ទាយស្រី បានបន្តបំពាក់អំពូលសូឡាបំភ្លឺផ្លូវជូនប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ឃុំខ្នារសណ្ដាយ បន្ទាប់ពីការស្ថាបនាផ្លូវបេតុងថ្មីត្រូវបានបញ្ចប់ជាស្ថាពរ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកបន្ទាយស្រី បានសម្តែងក្តីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលថ្មីក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហេង ធូ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ និងក្រុមការងារ ដែលបានឧបត្ថម្ភអំពូលសូឡាបំភ្លឺផ្លូវចំនួន ៤០ឈុតបន្ថែមទៀត។ ការឧបត្ថម្ភនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់ ព្រមទាំងលើកកម្ពស់សុវត្ថិភាព សន្តិសុខ និងសោភ័ណភាពក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
យូនីសេហ្វ បើកយុទ្ធនាការ «រត់ដើម្បីកុមារ» ដើម្បីអបអរសាទរទិវាកុមារពិភពលោក និងកៀរគរការគាំទ្រដល់សិទ្ធិកុមារនៅកម្ពុជា
ព័ត៌មានជាតិ

យូនីសេហ្វ បើកយុទ្ធនាការ «រត់ដើម្បីកុមារ» ដើម្បីអបអរសាទរទិវាកុមារពិភពលោក និងកៀរគរការគាំទ្រដល់សិទ្ធិកុមារនៅកម្ពុជា

អង្គការមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ប្រចាំកម្ពុជា បានរៀបចំយុទ្ធនាការ «រត់ដើម្បីកុមារ» យ៉ាងអធិកអធម នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្នុងគោលបំណងអបអរសាទរទិវាកុមារពិភពលោក ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ និងកៀរគរការគាំទ្រពីសាធារណជន ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ដែលព្រឹត្តិការណ៍សប្បុរសធម៌នេះ បានទាក់ទាញសាធារណជនចូលរួមយ៉ាងច្រើនកុះករ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារ និងលើកស្ទួយសុខុមាលភាពកុមារនៅកម្ពុជា។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋពេញចិត្តនឹងការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកសូទ្រនិគម
បទយកការណ៍

វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋពេញចិត្តនឹងការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកសូទ្រនិគម

ប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាល និងពិគ្រោះជំងឺទូទៅមកពីតាមបណ្តាឃុំ-ស្រុកផ្សេងៗគ្នា ក្នុងខេត្តសៀមរាប បានសម្តែងការពេញចិត្តចំពោះការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ស្នាមញញឹម និងភាពរាក់ទាក់ពីសំណាក់មន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យបង្អែកសូទ្រនិគម។ មន្ទីរពេទ្យបង្អែកសូទ្រនិគម ជាមន្ទីរពេទ្យកម្រិត២ ដែលស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប និងបានបើកដំណើរការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ២៤ម៉ោងលើ២៤ម៉ោង។ មន្ទីរពេទ្យនេះបានផ្តល់សេវាគ្របដណ្តប់លើស្រុករដ្ឋបាលចំនួន៣ រួមមាន៖ ស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ ដែលមានប្រជាពលរដ្ឋសរុបប្រមាណជាង ៣៥ម៉ឺននាក់។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង ដូចតទៅ៖

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំក្រុមការងារ និងមន្ទីរពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក
ព័ត៌មានជាតិ

ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំក្រុមការងារ និងមន្ទីរពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងមន្ទីរពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត