
ជំនាញជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើស ២ករណី នៅក្នុងភូមិសាស្រ្ត ស្រុកព្រៃឈរ
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងសហគមន៍នេសាទសាមគ្គីឃុំមៀន បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្រ្តស្រុកព្រៃឈរ ខេត្តកំពង់ចាម ។











