
អភិបាលខេត្តកំពតទុកពេល២ខែឱ្យអ្នកវិនិយោគផ្សារកំពង់ត្រាចរៀបចំ តូប ផ្លូវបេតុង និងប្រព័ន្ធលូដោះទឹក ជូនអាជីវករ
កំពត៖ ក្នុងដំណើរចុះពិនិត្យ និងជួបជាមួយអាជីវករលក់ដូរក្នុងផ្សារកំពង់ត្រាចដោយផ្ទាល់ អភិបាលខេត្តកំពត បានទុកពេលឱ្យអ្នកវិនិយោគផ្សារកំពង់ត្រាចរយៈពេល ២ខែ ដើម្បីធ្វើការរៀបចំតូប ផ្លូវបេតុងក្នុង និងជុំវិញផ្សារ ដើម្បីសោភ័ណភាព ក៏ដូចជាឱ្យមានអនាម័យ ពិសេសរៀបចំប្រព័ន្ធលូដោះទឹកដើម្បីបញ្ជៀសការជន់លិចពេលមានភ្លៀងធ្លាក់ ពិសេសក្នុងរដូវវស្សា។











