
ឱកាសការងារជាង៩ម៉ឺនកន្លែងរង់ចាំផ្តល់ជូនពលរដ្ឋខេត្តកំពតដាក់ពាក្យស្នើសុំ
កំពត÷ ដើម្បីសម្រាលក្តីលំបាកក្នុងជីវភាពរស់នៅ ព្រមទាំងកាត់បន្ថយការចាកចេញទៅក្រៅប្រទេស ក៏ដូចជាការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ បានត្រៀម ការងារប្រមាណជាង៩ម៉ឺនកន្លែងនៅទូទាំងប្រទេស សម្រាប់ផ្តល់ជូនពលរដ្ឋខេត្តកំពតដាក់ពាក្យស្នើសុំ ហើយក្នុងនោះឱកាសការងារនៅក្នុងខេត្តកំពតផ្ទាល់ មានជាង២ពាន់កន្លែងផងដែរ។











