
ការបិទផ្សាយទិន្នន័យក្បាលដីនៅឃុំត្នោតជុំ រកឃើញក្បាលដីព្រៃសហគមន៍ចំនួន ៣ក្បាលដី និងបន្តផ្ទៀងផ្ទាត់ ៤សហគមន៍ទៀត
ពោធិ៍សាត់៖ ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុង ៦ភូមិ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិក នៅវត្តកោះជុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ លពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ ពិធីប្រកាសបិទផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សំ ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរដែនដី មន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងកុះករ។ ផ្អែកតាមលទ្ធផលនៃការបិទផ្សាយនាឱកាសនោះ ឃើញថាមានក្បាលដីព្រៃសហគមន៍ចំនួន ៣ក្បាលដី ប៉ុណ្ណោះ ដែលត្រូវបានបិទផ្សាយ ស្ថិតនៅក្នុងភូមិជ័រមកគាម ឃុំត្នោតជុំ។ ដូចនេះ ផ្អែកតាមទិន្នន័យជាក់ស្តែង គឺនៅខ្វះសហគមន៍ព្រៃឈើចំនួន ៤ ទៀត ដែលអាជ្ញាធរ និងមន្ត្រីជំនាញត្រូវបន្តអនុវត្តនីតិវិធីកសាង ផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យក្បាលដីនាពេលខាងមុខ៕











