
ក្ដីសោមនស្សរីករាយរបស់ប្រជាពលរដ្ឋ ជាមួយផ្លូវបេតុងថ្មីប្រវែង ៤០០ម៉ែត្រ នៅឃុំនគរភាស
ផ្លូវបេតុងថ្មីប្រវែង ៤០០ម៉ែត្រ នៅភូមិល្បើក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប បាននិងកំពុងនាំមកនូវក្ដីសោមនស្សរីករាយដល់ប្រជាពលរដ្ឋ ដោយជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលឱ្យកាន់តែងាយស្រួល លឿន និងមានសុវត្ថិភាពជាងមុន។









