
សេចក្ដីជូនដំណឹង ស្ដីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង ស្ដីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦

សេចក្ដីជូនដំណឹង ស្ដីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦













ភ្ញៀវទេសចរជាច្រើនកុះករបានមកទស្សនានៅអង្គរវត្ត ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ «សមរាត្រី»នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ ទោះបីជាអាកាសធាតុមិនអំណោយផល ធ្វើឱ្យមិនទាន់ឃើញព្រះអាទិត្យរះចំកំពូលប្រាសាទក៏ដោយ ក៏បរិយាកាសទូទៅនៅតែមានភាពសប្បាយរីករាយ។ ព្រឹត្តិការណ៍នេះនឹងបន្តរហូតដល់ថ្ងៃទី២៣ ខែកញ្ញា ដែលជាឱកាសសម្រាប់ភ្ញៀវទេសចរបន្តរង់ចាំទស្សនាបន្តទៀត។


ព្រឹត្តិការណ៍ «EQUINOX ANGKOR RUN រត់ដើម្បីទេសចរណ៍» នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ គឺដើម្បីទស្សនា «សមរាត្រីអង្គរ» ព្រះអាទិត្យរះចំកណ្តាលប្រាសាទអង្គរវត្ត។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មិនត្រឹមតែរត់ដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាស្មារតីរត់ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ធម្មជាតិ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ទៅកាន់ពិភពលោក។


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ យុវជន កីឡាករ កីឡាការិនី និងភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ សូមចូលរួមធ្វើជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា តាមរយៈយុទ្ធនាការ «មនុស្សម្នាក់ រូបថតមួយសន្លឹក» ដើម្បីទេសចរណ៍កម្ពុជាយើង។


ប្រាសាទសួរព្រ័ត្រ ជាទីតម្កល់ទេពទាំង១២ សម្រាប់ការគោរពបូជាទេពដ៏ពិសេស និងតំណាងនគរទាំង១២ ដែលចំណុះ ឱ្យចក្រភពខ្មែរ។ ប្រាសាទសួរព្រ័ត្រ ត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១២ ឬដើម១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅខាងមុខព្រះបរមរាជវាំង។
