
មន្ទីរអធិការកិច្ចខេត្តសៀមរាប ចុះផ្សព្វផ្សាយអនុក្រឹត្យស្ដីពីលិខិតអនុញ្ញាតសាងសង់ ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងស្រុកពួក
នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ មន្ទីរអធិការកិច្ចខេត្តសៀមរាប បានចុះផ្សព្វផ្សាយអនុក្រឹត្យ លេខ ២២៤ ស្ដីពីលិខិតអនុញ្ញាតសាងសង់ ជូនដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកពួក ដើម្បីធានាសុវត្ថិភាព និងគុណភាពសំណង់ ឱ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជៀសវាងគ្រោះថ្នាក់នៃការបាក់ស្រុត ឬការប្រើប្រាស់សម្ភារគ្មានបទដ្ឋាន ដែលអាចប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។









