
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយស្ដីពីសិទ្ធិមនុស្ស និងច្បាប់ ជូនអាជ្ញាធរក្នុងសង្កាត់ស្វាយដង្គំ និងឃុំកណ្ដែក ខេត្តសៀមរាប
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៦នេះ បានចុះអប់រំ ផ្សព្វផ្សាយផ្ទាល់ស្ដីពីសិទ្ធិមនុស្ស និងច្បាប់ ជូនដល់អាជ្ញាធរមូលដ្ឋានដែលជាតំណាងប្រជាពលរដ្ឋ នៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីពង្រឹងការយល់ដឹងពីសិទ្ធិសេរីភាពមូលដ្ឋាន ករណីកាតព្វកិច្ចពលរដ្ឋ និងការអនុវត្តច្បាប់ក្នុងសង្គម ជួយកាត់បន្ថយទំនាស់ និងលើកស្ទួយតម្លៃសិទ្ធិមនុស្សនៅកម្ពុជា។








