
ថ្នាក់ដឹកនាំខេត្តបាននាំយកសាររំលែកទុក្ខ និងថវិការបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិតប្រគល់ជូនគ្រួសារយោធិនពលីក្នុងពេលបំពេញបេសកកម្មនៅតាមបណ្តោយព្រំដែន
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក ឌី រ៉ាដូ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងលោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី និងលោកមេឃុំត្បែង បាននាំយកនូវសាររំលែកមរណទុក្ខ និងថវិកាចំនួន៤០លានរៀល របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី្ន ជូនដល់គ្រួសារនៃសពពលឯក ជុំ តុង ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មនៅតាមបណ្តោយព្រំដែន កាលពីថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២៦ នៅគេហដ្ឋាននៃសព ស្ថិតនៅក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។










