
ម្ចាស់ជើងឯកការប្រកួតបាល់ទាត់ពានរង្វាន់មហាជនខេត្តសៀមរាប ឆ្នាំ២០២៦ ក្រុមយុវជនសន្តិភាព ២៩ធ្នូ ក្រុងសៀមរាប បង្ហាញអារម្មណ៍សប្បាយរីករាយ និងអរគុណឯកឧត្តម ប្រាក់ សោភ័ណ ដែលបានបង្កើតកម្មវិធីនេះឡើង
ពានរង្វាន់មហាជន ខេត្តសៀមរាប ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្ត សហការជាមួយស.ស.យ.ក ខេត្តសៀមរាប ក្នុងគោលដៅដើម្បីលើកកម្ពស់វិស័យកីឡា ពិសេសជំរុញចរន្តសេដ្ឋកិច្ចខេត្ត ក្នុងរដូវកាលបៃតង។ «ព្រឹត្តិការណ៍នេះក៏លើកកម្ពស់សេដ្ឋកិច្ច និងវិស័យទេសចរណ៍ក្នុងខេត្ត តាមរយៈការបង្កើតកម្មវិធីទាក់ទាញថ្មីៗសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយវិបត្តិកូវីដ-១៩ និងបញ្ហាប្រឈមសេដ្ឋកិច្ចសកល ដោយបង្ហាញថាខេត្តសៀមរាប មានអ្វីលើសពីប្រាសាទ»។










