
ខ្លោងទ្វារដីឆ្នាំងបង្ហាញសម្រស់ដ៏ស្រស់ត្រកាលនារដូវកាលបៃតងនេះ!
ខ្លោងទ្វារដីឆ្នាំង ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥ របស់ក្រុងអង្គរធំ ស្ថិតនៅទិសខាងជើង។ ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខ្លោងទ្វារនេះ មិនភ្លេចឡើយចុះផ្តិតយករូបភាពដ៏ស្រស់ស្អាត ដោយសារទីនេះ មានទេសភាពស្រស់ស្អាត កំពូលមុខព្រហ្មទាំង៤ញញឹមស្វាគមន៍ រួមនឹងដើមឈើតូចធំ ផ្សារភ្ជាប់ និងរុក្ខជាតិចម្រុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញគ្រប់រដូវកាល។










