
ការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន ទាមទារឱ្យយុវជនសម័យឌីជីថល បង្កើនការប្រុងប្រយ័ត្ន និងមានសមត្ថភាពក្នុងការផ្ទៀងផ្ទាត់ប្រភពព័ត៌មានដើម មុននឹងជឿ ឬចែករំលែកបន្ត។
យើងកំពុងរស់នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល អ៊ីនធឺណិត និងបណ្តាញសង្គមបានផ្តល់ភាពងាយស្រួលដល់យើងយ៉ាងខ្លាំង ប៉ុន្តែវាក៏បាននាំមកនូវ ហានិភ័យដ៏ធំមួយផងដែរ នោះគឺ «ព័ត៌មានក្លែងក្លាយ» ដូចនេះ មុននឹងយើងជឿ ឬចុចប៊ូតុង Share ទៅកាន់មិត្តភ័ក្តិ គ្រួសារ ឬសហគមន៍ យើងត្រូវតែ «ឈប់បន្តិចសិន!» ដើម្បីផ្ទៀងផ្ទាត់រកប្រភពច្បាស់លាស់ ត្រឹមត្រូវ និងមានទំនួលខុសត្រូវខ្ពស់ , យុវវ័យជាពលរដ្ឋឆ្លាតវៃ យើងត្រូវប្រើប្រាស់បច្ចេកវិទ្យាដោយភាពវៃឆ្លាត ចេះគិតគួរត្រិះរិះ និងមិនងាយចាញ់បោកពាក្យចចាមអារ៉ាម ឬព័ត៌មានប្រឌិតឡើយ , យើងត្រូវស្វែងយល់ និងចូលរួមចែករំលែកចំណេះដឹង អំពីសុវត្ថិភាពព័ត៌មាន និងរបៀបបង្ការហានិភ័យឌីជីថលទាំងនេះដល់មនុស្សជុំវិញខ្លួន , យើងត្រូវដឹងថា «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់ និងអនុវត្តសិទ្ធិកុមារ និងយុវវ័យ» ការចូលរួមថែរក្សាសន្តិសុខព័ត៌មាន គឺដើម្បីអនាគតដ៏ភ្លឺស្វាងរបស់យើងទាំងអស់គ្នា ។










