
សូមអញ្ជើញ ទស្សនាប្រាសាទតាព្រហ្មនារដូវកាលបៃតងទាំងអស់គ្នា
ប្រាសាទតាព្រហ្ម មានភាពល្បីល្បាញ និងលេចធ្លោ ដោយលក្ខណៈពិសេសនៃសំណង់ស្ថាបត្យកម្ម និងហ៊ុមព័ទ្ធទៅដោយធម្មជាតិ ក្នុងចំណោមប្រាសាទបុរាណ ដែលស្ថិតនៅក្នុងតំបន់អង្គរ ប្រាសាទតាព្រហ្ម គឺជាបុរាណដ្ឋាន ដ៏ទាក់ភ្នែកទេសចរយ៉ាងខ្លាំង បន្ទាប់ពីប្រាសាទអង្គរវត្ត។ ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងកើត ខ្លោងទ្វារជ័យ ក្រុងអង្គរធំ ដែលមានចំងាយប្រមាណ៣គីឡូម៉ែត្រ ប្រាសាទតាព្រហ្ម កសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម នៅលើដីរាបស្មើ ប្រមាណជាង៧៣ហិកតា។










