
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី១២ ឈ្មោះ ណូល
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី១២ ឈ្មោះ ណូល ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មានភាពប្រែប្រួលដោយអន្លើ ។

សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី១២ ឈ្មោះ ណូល ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មានភាពប្រែប្រួលដោយអន្លើ ។













ក្រោយការបិទបញ្ចប់ប្រកបដោយជោគជ័យនៃកិច្ចប្រជុំ និងវេទិកាស្តីពីអភិបាលកិច្ចល្អ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី រួមមានចិន ជប៉ុន និងកូរ៉េខាងត្បូង បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ពីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កម្ពុជា នៅលើទឹកដីប្រវត្តិសាស្ត្របេតិកភណ្ឌពិភពលោកអង្គរ នៃខេត្តសៀមរាប។


ផ្លូវស្អាត ចិត្តរីករាយ ពលរដ្ឋសង្កាត់សាលាកំរើក ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ប្រាក់ សោភ័ណ ចំពោះសមិទ្ធផលផ្លូវបេតុងថ្មីនេះ


រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹង «គម្រោងកែលម្អបណ្ដាញផ្លូវឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ» ដែលស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរដែនដី និងក្រុមការងារបច្ចេកទេសនៃគម្រោង ADB។


រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរសុខាភិបាល និងអង្គការដៃគូ បានរៀបចំកិច្ចប្រជុំសម្របសម្រួលជាមួយម្ចាស់ និងមេការសេវាកម្សាន្ត ព្រមទាំងភាគីពាក់ព័ន្ធនាប្រកាសសកម្មភាពពហុវិស័យក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍ក្នុងខេត្ត នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ។
