
ក្រុម CyberLocos បានរៀបចំកម្មវិធីចែកអាហារប្រពៃណីរបស់ប្រទេសន័រវែស ជូនដល់បងប្អូនប្រជាពលរដ្ឋនៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប។
សកម្មភាពនេះមិនត្រឹមតែជួយឱ្យពុកម៉ែបងប្អូនបានស្គាល់ និងសាកភ្លក់មុខម្ហូបថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការផ្លាស់ប្តូរវប្បធម៌ និងចំណងសាមគ្គីភាពដ៏ល្អផងដែរ ក្រោមការយកចិត្តទុកដាក់ និងការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំខេត្តសៀមរាប។











