
គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែងជាង ៤គីឡូម៉ែត្រ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង សម្រេចការសាងសង់បានប្រមាណជាង ៦០% ហើយ
គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែងជាង ៤គីឡូម៉ែត្រ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង សម្រេចការសាងសង់បានប្រមាណជាង ៦០% ហើយ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានបង្ហាញការសាទរយ៉ាងខ្លាំង ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ដោយចាត់ទុកផ្លូវនេះជា «សរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់» សម្រាប់ជួយលើកស្ទួយជីវភាពរស់នៅ និងសម្រួលដល់ការដឹកជញ្ជូនរបស់ពួកគេ។










