
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីកម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីកម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦













អង្គការមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ប្រចាំកម្ពុជា បានរៀបចំយុទ្ធនាការ «រត់ដើម្បីកុមារ» យ៉ាងអធិកអធម នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្នុងគោលបំណងអបអរសាទរទិវាកុមារពិភពលោក ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ និងកៀរគរការគាំទ្រពីសាធារណជន ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ដែលព្រឹត្តិការណ៍សប្បុរសធម៌នេះ បានទាក់ទាញសាធារណជនចូលរួមយ៉ាងច្រើនកុះករ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារ និងលើកស្ទួយសុខុមាលភាពកុមារនៅកម្ពុជា។


ប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាល និងពិគ្រោះជំងឺទូទៅមកពីតាមបណ្តាឃុំ-ស្រុកផ្សេងៗគ្នា ក្នុងខេត្តសៀមរាប បានសម្តែងការពេញចិត្តចំពោះការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ស្នាមញញឹម និងភាពរាក់ទាក់ពីសំណាក់មន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យបង្អែកសូទ្រនិគម។ មន្ទីរពេទ្យបង្អែកសូទ្រនិគម ជាមន្ទីរពេទ្យកម្រិត២ ដែលស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប និងបានបើកដំណើរការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ២៤ម៉ោងលើ២៤ម៉ោង។ មន្ទីរពេទ្យនេះបានផ្តល់សេវាគ្របដណ្តប់លើស្រុករដ្ឋបាលចំនួន៣ រួមមាន៖ ស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ ដែលមានប្រជាពលរដ្ឋសរុបប្រមាណជាង ៣៥ម៉ឺននាក់។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង ដូចតទៅ៖


នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងមន្ទីរពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។


ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្ស-និស្សិតជ័យលាភី លើកទី៣ ប្រចាំវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាខាខេត្តសៀមរាប នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានណែនាំដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពវិន័យ មានសីលធម៌ល្អ និងចេះអនុវត្តតាមទ្រឹស្ដី «សុចិបុលិ» ព្រមទាំងបែងចែកពេលវេលាឱ្យបានល្អ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការប្រភពចំណេះដឹង។
