
ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅប្រាសាទតាព្រហ្ម ក្នុងរដូវកាលបៃតង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ច្រើនថាជាប្រាសាទដើមឈើ ស្ថិតនៅក្នុងព្រៃ មានកសិណទឹកព័ទ្ធជុំវិញពីរជាន់ ។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់តូច ទៅតាមផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវប្រហែល១គីឡូម៉ែត្រ ហើយមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីប៉ែកពាយ័ព្យ ។ ប្រាសាទតាព្រហ្មកសាងឡើងក្នុងឆ្នាំ១១៨៦ ដោយព្រះបាទ ជ័យវរ្ម័នទី៧ គោរពដល់ព្រះពុទ្ធសាសនាមហាយាន ហើយបើតាមសិលាចារឹកនៃប្រាសាទនេះ គឺដើម្បីឧទ្ទិសដល់គុណព្រះមាតារបស់ព្រះអង្គ ក្រោមរូបភាពប្រាជ្ញាបារមីតា។










