
សូមអបអរសាទរចំពោះសាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព ដែលទទួលបានជ័យលាភី "អង្គភាពផ្តល់សេវាសាធារណៈគំរូ" សម្រាប់ឆ្នាំ២០២៥
ក្រោមការប្រកួតប្រជែង និងការវាយតម្លៃយ៉ាងក្រិតក្រមរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្នុងនោះខេត្តសៀមរាបបានទទួលបានជ័យលាភី ៥អង្គភាព : -លេខ១ ចំនួន២ គឺមណ្ឌលសុខភាពគោកចក និងអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា -លេខ៤ ចំនួន២ គឺសាលាបឋមសិក្សាក្រវ៉ាន់ និង មណ្ឌលស្រែណូយ -លេខ៩ ចំនួន១ គឺអនុវិទ្យាល័យអរញ្ញរង្សី








