
មន្ត្រីជំនាញអំពាវនាវដល់ប្រជាពលរដ្ឋដែលមានក្បាលដីក្នុងឃុំស្នួល ស្រុកក្រឡាញ់ ចូលរួមផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីឱ្យបានគ្រប់គ្នា ដើម្បីធានាភាពត្រឹមត្រូវ
ក្នុងឱកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដី និងសុរិយោដីខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ស្ថិតក្នុងឃុំស្នួល ស្រុកក្រឡាញ់ សូមមកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃឯកសារកម្មសិទ្ធិដីធ្លីរបស់ខ្លួន។








