
បណ្ណកម្មសិទ្ធិជាង ៨ ០០០ក្បាលដី ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិ ដើម្បីធានាសុវត្ថិភាពដីធ្លី និងលើកស្ទួយជីវភាពក្នុងមូលដ្ឋាន
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ចំនួន ៨ ៥៧៩បណ្ណ ស្ថិតក្នុងភូមិចំនួន១០ នៃឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិ យកទៅប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលបណ្ណកម្មសិទ្ធនេះ ជាឯកសារធានាសុវត្ថិភាពដីធ្លី ជួយលើកស្ទួយកម្រិតជីវភាពពលរដ្ឋឱ្យកាន់តែប្រសើរ។








