
រដ្ឋបាលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ គម្រោងសាងសង់ផ្លូវបេតុង ២ខ្សែ
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ គណៈកម្មាធិការលទ្ធកម្មសង្កាត់ស្វាយដង្គំ ខេត្តសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នូវគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន២ខ្សែ ដោយក្នុងគម្រោងដេញថ្លៃនោះមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខេត្ត គណៈកម្មាធិការលទ្ធកម្មសង្កាត់ និងក្រុមហ៊ុនម៉ៅការ អ្នកសារព័ត៌មានជាច្រើនរូប។








