
ឯកសារនៃការវិនិច្ឆ័យជាង ១ម៉ឺនក្បាលដី ក្នុងឃុំសសរស្ដម្ភ ស្រុកពួក ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធផ្ទៀងផ្ទាត់ទិន្នន័យមុនចេញបណ្ណកម្មសិទ្ធិ
ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន ១៥ ៤២៨ក្បាលដី ស្ថិតក្នុងភូមិស្វាយ ភូមិសសរស្ដម្ភ គោកកណ្ដោល គោករុន គោកចាស់ ភូមិពង្រថ្មី គោកព្នៅ គោកព្រៃ ខ្ជាយ ភូមិគោកត្នោត ដំណាក់ស្លាញ ប៉ាក់ប៉ាន់ ចាន់តាសាយ និងភូមិពង្រចាស់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យ ធានានូវភាពត្រឹមត្រូវមុននឹងចេញបណ្ណកម្មសិទ្ធិ។








