
ក្នុងនាមជាគ្រូបង្រៀន លោក កៃ គង់ បានបណ្ដុះសមត្ថភាពវិភាគ និងការគិតពិចារណា ដល់សិស្សានុសិស្ស ដើម្បីឱ្យពួកគេក្លាយជាអ្នកប្រើប្រាស់បច្ចេកវិទ្យាដ៏វៃឆ្លាត និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ប្រកបដោយការទទួលខុសត្រូវ
សូមបញ្ជាក់ថា មន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប គាំទ្រនូវយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២នេះ និងត្រៀមខ្លួនជាស្រេចដើម្បីបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរព័ត៌មាន និងអង្គភាពពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយការយល់ដឹងដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេសកម្ពុជា ជាពិសេស បញ្ជ្រាបការយល់ដឹងរបស់យុវជនឱ្យចេះគិត ចេះវិភាគ ចេះផ្ទៀងផ្ទាត់ប្រភពព័ត៌មាន និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ គឺជាមូលដ្ឋានសំខាន់ក្នុងការកសាង «ពលរដ្ឋឌីជីថល» ប្រកបដោយសមត្ថភាព និងសីលធម៌៕










