
ប្រាសាទភិមានអាកាស
ប្រាសាទភិមានអាកាស មានទីតាំងស្ថិតនៅក្នុងភូមិនគរក្រៅ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ នៅដើមសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ បានកសាងប្រាសាទភិមានអាកាស ធ្វើជាប្រាសាទសម្រាប់រាជរបស់ព្រះអង្គ (ប្រាសាទភ្នំ)។ ប្រាសាទភិមានអាកាសស្ថិតក្នុងទីធ្លាព្រះបរមរាជវាំងអង្គរធំសំរាប់គោរពបូជារបស់ទ្រង់ ។ ប្រាសាទនេះត្រូវបានអភិសេកដំបូងដោយមានប្រាង្គមាស តាមសំដីអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ ហើយវាមានទំនាក់ទំនងដល់រឿងព្រេងដំណាលថាប្រាង្គមាសនៅក្នុងព្រះបរមរាជវាំងអង្គរដែលជាកន្លែងព្រលឹង នាគរាជក្បាល៩ បានរស់នៅ និងបានប្រែក្រទ្បាខ្លួនជាស្រីស្អាតម្នាក់ចំពោះព្រះអង្គ ដើម្បីរួមដំណេកជាមួយទ្រង់រៀងរាល់យប់ នៅលើប្រាង្គមាសនេះមុនពេលព្រះអង្គចូលបន្ទប់អគ្គមហេសី និងស្រីស្នំផ្សេងៗទៀត ប្រសិនព្រះអង្គបាត់មួយយប់ គេជឿថាទ្រង់នឹងស្លាប់។ កន្លែងខាងជើង និងខាងត្បូងបានកើតឡើងនៅសតវត្សទី១១ គេជឿជាក់ថា កន្លែងទាំងពីរនេះគឺជាឃ្លាំង ប៉ុន្តែប្រភពផ្សេងទៀត និយាយថាកន្លែងពីរនេះបានធ្វើឡើងដើម្បីទុកទទួលភ្ញៀវបរទេសឋានៈខ្ពង់ខ្ពស់។ ប្រភព ៖ Wikipedia










