
ស្នាមញញឹម និងភាពសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមមករាំលេងកម្សាន្តក្នុងកម្មវិធីរាំលេងស្គរដៃ នៅរង្វង់មូលស្រុកបន្ទាយស្រីនារដូវកាលបៃតង ដែលកម្មវិធីនេះមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១១ -១២ ខែកក្កដា ឆ្នាំ២០២៦
កម្មវិធីនេះ ក្រៅពីការរាំលេងតន្រ្តីស្គរដៃប្រចាំស្រុកបន្ទាយស្រី ក៏បានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ស្វែងយល់ពីទំនៀមទំលាប់ និង វប្បធម៌របស់សហគមន៍ ,ថតរូបអនុស្សាវរីយ៍ជាមួយទេសភាពដ៏ស្រស់ស្អាត, តាំងបង្ហាញផលិតផលសហគមន៍ និង ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ ក្នុងស្រុកបន្ទាយស្រី នារដូវកាលបៃតងនេះ ៕










