
ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ រាំលេងកម្សាន្ត ក្នុងកម្មវិធីរាំលេងស្គរដៃ នៅរង្វង់មូលបន្ទាយស្រី ខេត្តសៀមរាប ប្រកបដោយស្នាមញញឹម និងភាពសប្បាយរីករាយ
រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំកម្មវិធីរាំលេងស្គរដៃ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកបន្ទាយស្រី នារដូវកាលបៃតង នៅរង្វង់មូលស្រុកបន្ទាយស្រី ចាប់ពីវេលាម៉ោង ២រសៀល ដល់ ម៉ោង ១០យប់។ កម្មវិធីនេះ ក្រៅពីការរាំលេងតន្រ្តីស្គរដៃប្រចាំស្រុកបន្ទាយស្រី ក៏បានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ស្វែងយល់ពីទំនៀមទំលាប់ និង វប្បធម៌របស់សហគមន៍ ,ថតរូបអនុស្សាវរីយ៍ជាមួយទេសភាពដ៏ស្រស់ស្អាត, តាំងបង្ហាញផលិតផលសហគមន៍ និង ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ ក្នុងស្រុកបន្ទាយស្រី នារដូវកាលបៃតងនេះ។៕










