
សម្ដេចតេជោ មានប្រសាសន៍រំលឹកពីការដាក់ចេញគោលដៅសំខាន់ៗពីរ ក្នុងការអភិវឌ្ឍតំបន់ព្រំដែននាពេលកន្លងទៅនេះ
សម្ដេចតេជោ មានប្រសាសន៍រំលឹកពីការដាក់ចេញគោលដៅសំខាន់ៗពីរ ក្នុងការអភិវឌ្ឍតំបន់ព្រំដែននាពេលកន្លងទៅនេះ

សម្ដេចតេជោ មានប្រសាសន៍រំលឹកពីការដាក់ចេញគោលដៅសំខាន់ៗពីរ ក្នុងការអភិវឌ្ឍតំបន់ព្រំដែននាពេលកន្លងទៅនេះ













អគារសិក្សាថ្មី ២ខ្នង ស្មើនឹង១០បន្ទប់ និងបង្គន់អនាម័យ ២ខ្នង មាន៤បន្ទប់ ស្ថិតក្នុងវិទ្យាល័យភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមការឧបត្ថម្ភពីមជ្ឈមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេះ (BFT) ដែលការបើកការដ្ឋានមានការចូលរួមពីលោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក និង លោក សុខ ណារ៉េត អភិបាលស្រុក តំណាងសប្បុរសជន អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។


ឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ១៨ ៥១១ក្បាលដី ក្នុងភូមិគោកវាល ភូមិទំរឹង ភូមិរើល ត្រពាំងស្វាយ ត្រពាំងឫស្សី ភូមិព្រលឹត ក្អែកទំ រំដួល ក្បាលក្រពើ ត្រពាំងធំ គោកក្នាំង គោកត្រាច ភូមិស្រះ និងភូមិសំបួរ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានគ្រប់ៗគ្នា ធានាបាននូវភាពត្រឹមត្រូវមុននឹងចេញបណ្ណកម្មសិទ្ធិ។


ផ្សាយបន្តផ្ទាល់៖ សន្និសីទសារព័ត៌មាន នៃដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦


ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារក្នុងខេត្តសៀមរាប ចូលរួមជាមួយអាជ្ញាធរខេត្ត មិនដំឡើងតម្លៃជួល ព្រមទាំងទីតាំងខ្លះបានបញ្ចុះតម្លៃ និងលើកលែងថ្លៃជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រឡងបាក់ឌុប ដើម្បីជួយសម្រាលបន្ទុកបេក្ខជនមកពីស្រុកឆ្ងាយ
