
ទិដ្ឋភាពក្នុងយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ស្រុកប្រាសាទបាគង ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦
យុវវ័យទាំងអស់ ត្រូវរៀបចំខ្លួនឱ្យក្លាយជា «ពលរដ្ឋឌីជីថលល្អ» និងជា«ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ម្នាក់ដ៏សកម្ម ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ ដែលមិនត្រឹមតែបំពុលសង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបំផ្លាញទំនុកចិត្ត យល់ច្រឡំ និងបង្កើតភាព វឹកវរនៅក្នុងគ្រួសារ និងសហគមន៍របស់យើងទៀតផង ។










