
ការបង្ហោះផ្សាយថា មាននេនសុគត នៅក្នុងឃុំជប់តាត្រាវ និងមិនមានបច្ច័យសម្រាប់ធ្វើបុណ្យ គឺជាព័ត៌មានចាស់
ផេកខាងលើនេះបង្កើតឡើងក្នុងចេតនាទុច្ចរិត ដោយយកព័ត៌មានចាស់មកបង្ហោះឡើងវិញ និងកែប្រែបរិបទ ធ្វើឱ្យសាធារណជនយល់ថា ជាហេតុការណ៍ទើបកើតឡើង ដើម្បីទាក់ទាញការចាប់អារម្មណ៍ ស្វែងរកជំនួយ ឬការបរិច្ចាគពីសប្បុរសជន។ ដូចនេះសូមសាធារណជន កុំយល់ច្រឡំ និងឈប់ចែករំលែកបន្ត ដែលនាំឱ្យចាញ់បោកជនឆ្លៀតឱកាស។











