
សេចក្តីបំភ្លឺ របស់សាលាបឋមសិក្សាមុខនាគ ចំពោះការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមកាលពីពេលថ្មីៗនេះ
គណៈគ្រប់គ្រងសាលាបឋមសិក្សាមុខនាគ សូមស្រាយបំភ្លឺចំពោះ ហ្វេសបុកឈ្មោះ សៀក ចំណាប់ ដែល បានបង្ហោះថា សាលាបឋមសិក្សាមុខនាគ បែងចែកឋានៈដូចនៅស្រុកឥណ្ណា វណ្ណៈអ្នកក្រ និងវណ្ណៈអ្នកមាន ទាំង សិស្ស ទាំងអាណាព្យាបាល ទាំងគ្រូបង្រៀន មិនសប្បាយចិត្តតែមិនហ៊ាននិយាយ អញ្ចឹងខ្ញុំជួយនិយាយជំនួសចុះ តាមរយៈសារបង្ហោះរបស់លោកខាងលើ ដោយគ្មានមូលដ្ឋាន និងសិក្សាអោយច្បាស់លាស់ពីសាលាបឋមសិក្សា មុខនាគ ដែលជាហេតុនាំអោយមានការភាន់ច្រឡំ











