
ថ្នាក់ដឹកនាំខេត្តសៀមរាប ចែករំលែករូបមន្តជោគជ័យ៖ សិស្សពូកែត្រូវរៀនបន្ត និងរក្សាភាពខ្ជាប់ខ្ជួន ទើបមិនធ្លាក់ក្នុងអន្លង់បរាជ័យ!
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា សិស្សដែលរៀនពូកែមានអត្រាជោគជ័យខ្ពស់ ប្រសិនបើពួកគេអាចរក្សាបាននូវភាពខ្ជាប់ខ្ជួន មិនមានមោទនភាពជ្រុលហួសហេតុ និងចេះបន្តរៀនសូត្រមិនឈប់ឈរ។ ទន្ទឹមនឹងនេះ ក៏មានសិស្សពូកែមួយចំនួនធំបានជួបនឹងបរាជ័យក្នុងជីវិតការងារ ដោយសារតែការធ្វេសប្រហែស ការមើលស្រាលលើការងារ និងការខ្វះសីលធម៌ក្នុងការទំនាក់ទំនង និងការដោះស្រាយបញ្ហា។ លោកថា «គ្មានអ្វីឈ្នះការដែលព្យាយាម ការអត់ធ្មត់ និងការតស៊ូឡើយ» ព្រោះការបរាជ័យក្នុងការសិក្សាមិនមែនជាចំណុចបញ្ចប់នៃជីវិតនោះទេ។










