
មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដើម្បីពិនិត្យ និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តតួការងារក្នុងរយៈពេល ៦ខែកន្លងទៅ និងពិភាក្សាលើចំណុចខ្វះខាត និងបញ្ហាប្រឈមជាក់ស្ដែងដែលជួបប្រទះ ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្រោមអធិបតីភាព ឯកឧត្តម កៅ អ៉ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប។








