
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា៖ ការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មិនអាចពឹងផ្អែកលើកងកម្លាំងតែមួយមុខបានឡើយ
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនអាចពឹងផ្អែកលើកងកម្លាំងសមត្ថកិច្ចតែមួយមុខបានឡើយ ប៉ុន្តែទាមទារយ៉ាងចាំបាច់នូវការចូលរួមសហការយ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ។








