
អាជ្ញាធរខេត្តសៀមរាប ជំរុញកិច្ចសហការជាមួយវិស័យឯកជន ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានខេត្តឱ្យកាន់តែរឹងមាំ
រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីមួយ ដោយផ្តោតសំខាន់លើការរៀបចំយន្តការសហការនឹងវិស័យឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានឱ្យមានភាពធន់ និងរឹងមាំ ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ហើយវិស័យឯកជនត្រូវបានចាត់ទុកជា «ឆ្អឹងខ្នង» នៃសេដ្ឋកិច្ចខេត្ត និងអំពាវនាវឱ្យមានការពង្រីក សមាជិកសភាពាណិជ្ជកម្មឱ្យបានគ្រប់វិស័យ ដើម្បីជាកម្លាំងចលករក្នុងការផ្តល់យោបល់ និងដោះស្រាយបញ្ហាប្រឈមនានាជាមួយរដ្ឋបាលខេត្តប្រកបដោយប្រសិទ្ធភាព។








