
កិច្ចប្រជុំប្រចាំអឌ្ឍមាសដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាសដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូ (Zoom) នៅសាលាខេត្តសៀមរាប។








