
ក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានធ្វេីការសម្រុះសម្រួល និងដោះស្រាយវិវាទដីធ្លីនៅស្រុកអង្គរជុំ
នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកសុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសម្រុះសម្រួលករណីវិវាទដីធ្លីនៅភូមិគោកភ្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ដោយមានការចូលរួមពី អាជ្ញាធរស្រុកអង្គរជុំ មេធាវីប្រចាំសាលាខេត្តសៀមរាប លោក នាយក នាយករងទីចាត់ការអន្តរវិស័យប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និង សំណង់សាលាខេត្ត មេឃុំ មេភូមិ ភាគី ពាក់ព័ន្ធ។








