
កសិករនៅស្រុកវ៉ារិន ខេត្តសៀមរាប ជោគជ័យលើការដាំដុះលម៉ើធម្មជាតិ ផ្ដល់ទិន្នផលខ្ពស់ និងធានាសុវត្ថិភាពដល់អ្នកបរិភោគ
ការដាំដុះដំណាំលម៉ើតាមបែបធម្មជាតិ កំពុងក្លាយជាគំរូដ៏ល្អនៃកសិកម្មប្រកបដោយនិរន្តរភាព នៅស្រុកវ៉ារិន តាមរយៈការអនុវត្តបច្ចេកទេសដោយមិនប្រើប្រាស់សារធាតុគីមី និងការយកចិត្តទុកដាក់លើការកែលម្អគុណភាពដី ធានាសុវត្ថិភាពដល់អ្នកបរិភោគ បានធ្វើឱ្យចម្ការលម៉ើមួយកន្លែងក្នុងភូមិព្រៃខ្មាំង ឃុំស្រែណូយ នៅស្រុកវ៉ារិន ខេត្តសៀមរាប ទទួលបានទិន្នផលគួរឱ្យកត់សម្គាល់ ខណៈដំណាំនេះក៏កំពុងចាប់ផ្ដើមការប្រមូលផលជាបណ្ដើរៗ។








