
ព្រះសង្ឃក្នុងខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភជូនដល់កងទ័ពការពារព្រំដែនក្នុងខេត្តព្រះវិហារ
ក្នុងស្មារតីសាមគ្គីជាតិ និងដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ព្រះសង្ឃក្នុងខេត្តសៀមរាប ព្រះចៅអធិការវត្តគោកចាន់ ព្រះចៅអធិការវត្តស្វាយរមៀត ព្រះចៅអធិការវត្តកេសរារាម ព្រះគ្រូចៅអធិការវត្តដំណាក់ ព្រះគ្រូចៅអធិការវត្តពោធិលង្កា និងព្រះគ្រូចៅអធិការវត្តសំរោង បាននិមន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនជូនដល់បងប្អូនកងទ័ពជួរមុខដោយផ្ទាល់។








