
ក្ដីកង្វល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបន្ទាយស្រី ត្រូវបានលើកយកមកដោះស្រាយ តាមរយៈវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាស្រុកបន្ទាយស្រី
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ដើម្បីប្រមូលនូវតម្រូវការ ក្ដីកង្វល់របស់ប្រជាពលរដ្ឋឱ្យមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធធ្វើការបកស្រាយ ក្នុងន័យជំរុញឱ្យការអភិវឌ្ឍមូលដ្ឋាន និងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។








