
គណៈកម្មការរដ្ឋបាល អំពាវនាវដល់អ្នកពាក់ព័ន្ធក្នុងឃុំសង្វើយ ស្រុកជីក្រែង ចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យលើប្លង់សុរិយោដីឱ្យបានគ្រប់គ្នា ក្នុងរយៈពេលនៃការបិទផ្សាយ
គណៈកម្មការរដ្ឋបាល បានជំរុញ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ចូលរួមពិនិត្យមើលទិន្នន័យលើប្លង់សុរិយោដីដែលបានបិទផ្សាយឱ្យបានគ្រប់គ្នា ខណៈការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងបរិវេណវត្តដំរីឆ្លង ដែលការបិទផ្សាយនេះជាឱកាសចុងក្រោយសម្រាប់បងប្អូនពិនិត្យ និងស្នើសុំកែតម្រូវ មុនចេញបណ្ណកម្មសិទ្ធជូន។








