
ឃុំខ្នារពោធិ៍ នៃស្រុកសូទ្រនិគម ទទួលបានជ័យលាភី “ភូមិ ឃុំសង្កាត់មានសុវត្ថិភាព” ឆ្នាំ២០២៦ លើលក្ខណសម្បត្តិទី៦
ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានទទួលជ័យលាភីក្នុងការប្រឡងប្រណាំង “ភូមិ ឃុំសង្កាត់មានសុវត្ថិភាព” ត្រង់លក្ខណសម្បត្តិទី៦ ប្រចាំឆ្នាំ២០២៦ ដែលផ្តោតសំខាន់លើការធានាបាននូវអនាម័យល្អ សោភ័ណភាពស្រស់បំព្រង និងបរិស្ថានស្អាត តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការលើកកម្ពស់ការរស់នៅប្រកបដោយចីរភាព ដែលជ័យលាភីនេះត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។








