
ខេត្តសៀមរាបត្រៀមរៀបចំកិច្ចប្រជុំតភ្ជាប់គោលដៅទេសចរណ៍ទូទាំងប្រទេស និងដាក់ចេញយុទ្ធនាការសម្រួលតម្លៃពិសេសក្នុងខែកញ្ញា
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៦ខែ ដើមឆ្នាំ២០២៦ ព្រមទាំងពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំស្តីពីការតភ្ជាប់គោលដៅទេសចរណ៍ខេត្តសៀមរាប ទៅកាន់គោលដៅទេសចរណ៍នានាទូទាំងប្រទេស ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ដោយមានការចូលរួមពីតំណាងអាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរអង្គភាពជំនាញ រួមនិងតំណាងវិស័យឯកជន។








