
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ៥ ០០០បណ្ណ ក្នុងភូមិចំនួន៣ នៃស្រុកស្រីស្នំ ត្រូវបានប្រគល់ជូនម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់តាមតម្រូវការ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ចំនួន ៥ ៥៥៩បណ្ណ ត្រូវបានរដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងរដ្ឋបាលស្រុកស្រីស្នំ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីក្នុងភូមិចំនួន៣ គឺភូមិត្រុំខាងជើង ភូមិស្ដៅពក និងភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ក្នុងគ្រួសារ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងនៅបរិវេណសាលាឆទានភូមិអំពៅដៀប។








