
រដ្ឋបាលស្រុកអង្គរជុំ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ដើម្បីដោះស្រាយក្ដីកង្វល់របស់ប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកអង្គរជុំ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៦ ដើម្បីប្រមូលរាល់ក្ដីកង្វល់ និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកធ្វើការដោះស្រាយ ក្នុងគោលបំណងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីបញ្ហាអាទិភាព របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំបន្ទាប់ ទទួលយកនូវអនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សា និងឆ្លើយតប។








