
អាជ្ញាធរ និងមន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លី ជូនប្រជាពលរដ្ឋក្នុងឃុំកន្ទ្រាំង ពិនិត្យ និងស្នើសុំកែតម្រូវ
នៅព្រឹកថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីជូនដល់ប្រជាពលរដ្ឋ ពិនិត្យផ្ទៀងផ្ទាត់ កែតម្រូវ ឬជំទាស់ សម្រាប់ក្បាលដីក្នុងភូមិចំនួន៨ រួមមាន ភូមិអង្គ្រង ភូមិកន្ទ្រាំង ស្រិតខាងលិច ស្រិតខាងកើត ភូមិសូភី ត្រពាំងថ្នល់ តាត្រាវ ភូមិពង្រ ក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។








