
រដ្ឋបាលខេត្តសៀមរាប និង JICA បន្តកិច្ចប្រជុំសាមញ្ញលើកទី៤ ជំរុញការសហការអភិវឌ្ឍទីក្រុងឆ្លាតវៃ សំដៅលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបន្តបើកកិច្ចប្រជុំសាមញ្ញលើកទី៤ វេទិកាទីក្រុងឆ្លាតសៀមរាប នៃគម្រោងទីក្រុងឆ្លាតវៃ ខេត្តសៀមរាប ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ បើកឱកាសឱ្យរដ្ឋ និងឯកជនពិភាក្សាប្រមូលធាតុចូល និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យអាទិភាព ដើម្បីប្រែក្លាយក្រុងសៀមរាបឱ្យទៅជាទីក្រុងបេតិកភណ្ឌទេសចរណ៍ដ៏ទំនើប មានសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។








