
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ផ្សព្វផ្សាយនីតិវិធីស្រង់ស្ថិតិប្រជាពលរដ្ឋ ដើម្បីត្រៀមធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០២៦
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានប្រជុំផ្សព្វផ្សាយពីនីតិវិធីនៃការអនុវត្តការងាររៀបចំត្រៀមការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការស្រង់ឈ្មោះអ្នកបោះឆ្នោត និងប្រជាពលរដ្ឋរៀងរាល់ ២ខែម្តង ទាក់ទងនឹងការត្រៀមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្ត។








