
ក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ ស្នើដល់មន្រ្ដីជំនាញពង្រឹងការចុះស្រង់ស្ថិតិពលរដ្ឋដែលគ្រប់អាយុ ដើម្បីធ្វើអត្តសញ្ញាណបណ្ណ ត្រៀមខ្លួនបោះឆ្នោតនាពេលខាងមុខ
ឯកឧត្តម ម៉ក់ សីហា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប បានណែនាំដល់ក្រុមការងារពាក់ព័ន្ធ និងមន្រ្តីជំនាញ ចង់ស្រង់ស្ថិតិប្រជាពលរដ្ឋដែលគ្រប់អាយុ ដើម្បីធ្វើអត្តសញ្ញាណបណ្ណជូនពួកគាត់ ក្នុងការត្រៀមខ្លួនបោះឆ្នោត និងបំពេញកាតព្វកិច្ចយោធានាពេលខាងមុខ។








